កម្មវិធីជួញដូរចល័ត

អំពីកម្មវិធី CSX Trade

រហ័ស ងាយស្រួល និងសុវត្ថិភាពសម្រាប់ការជួញដូររបស់លោកអ្នក

ដំណើរ​វិនិយោគ​របស់​លោកអ្នក​ជាមួយ​ក្រុមហ៊ុន​យើងខ្ញុំ​ ​ត្រូវ​បាន​ជំរុញ​ដោយ​កម្មវិធី​ជួញដូរ CSX Trade ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​យ៉ាងល្អ​ប្រសើរ​ដោយ​ផ្សារ​មូលបត្រ​កម្ពុជា​។

កម្មវិធី​ជួញដូរ CSX Trade ​​អនុញ្ញាត​ឱ្យវិនិ​យោគិន​ជួញ​ដូរ​មូលបត្រ​នៅគ្រប់ទីកន្លែងបាន​កាន់តែ​រហ័ស​ ​សុវត្ថិភាព​ ​និង​ងាយស្រួលជាងមុន ​ព្រមទាំង​អាច​មើល​ទិន្នន័យ​ទី​ផ្សារ​បច្ចុប្បន្ន​ ​ប្រវត្តិ​ទី​ផ្សារ​ ​និង​ទិន្នន័យ​នៃ​គណនី​ជួញ​ដូរ​របស់​ខ្លួន​បាន​តាមរយៈ​ទូរស័ព្ទ​ទំនើប​ ​កុំព្យូទ័រ​ ឬ ​ថេប្លេត​ ដែលភ្ជាប់ជាមួយនឹងអ៊ីនធឺណេត។

មុខងាររបស់កម្មវិធីជួញដូរ CSX Trade ក្នុងដំណើរការជួញដូរ

ដោយមាន​កម្មវិធី​ជួញ​ដូរ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​យ៉ាងល្អ​នេះ​ វិនិយោគិន​អាច​រីករាយ​ជាមួយ​នឹង​ភាព​ងាយ​ស្រួល​នៃ​ប្រតិបត្ដិការ​ជួញ​ដូរ​ ​ព្រោះ​ពួកគាត់​អាច​ត្រួតពិនិត្យ​អ្វីៗ​ជា​ច្រើន​ ​ដូចជា​៖​

  • កា​រដាក់​បញ្ជាទិញ​/​លក់​
  • ការ​កែប្រែ​ ​និង​លុបចោល​បញ្ជាទិញ​/​លក់​​
  • បញ្ជា​ ​និង​កំណត់​ត្រា​នៃ​ការ​ជួញ​ដូរ​កន្លងមក​
  • ​ចំនួន​ហ៊ុន​ ​និង​សមតុល្យ​ក្នុង​គណនី​ជួញ​ដូរ​
  • ​រ​ង្វា​យ​តម្លៃ​ភាព​ចំណេញ​/​ខាត​នៃ​ភាគ​ហ៊ុន​ដែល​ត្រូវ​បាន​ជួញ​ដូរ​កន្លងមក​ ​និង​ដែល​ត្រូវ​បាន​កាន់កាប់​នា​ពេល​បច្ចុប្បន្ន​
  • ការ​តាមដាន​ស្ថានភាព​ទី​ផ្សារ​
  • ការស្វែងរក​ព័ត៌មាន​ ​និង​សេចក្តីជូនដំណឹង​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​
  • ការ​ស្នើ​ដកប្រាក់