ក្រោមអាជ្ញាបណ្ណក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ ដែលត្រូវបានអនុម័តដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងក្នុងនាមជាសមាជិកនៃផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ក្រុមហ៊ុនមូលបត្រ ភីភី លីង មានគោលបំណងជំរុញទីផ្សារមូលបត្រកម្ពុជាឱ្យឈានដល់កម្រិតអន្តរជាតិ។ តាមរយៈបេសកកម្មនេះ យើងនៅទីនេះដើម្បីភ្ជាប់លោកអ្នកទៅប្រភពមូលបត្រ ជាពិសេសសម្រាប់ការជួញដូរមូលបត្ររបស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា។
ជាមួយនឹងសេវាកម្មរបស់យើង ប្រតិបត្តិការជួញដូររបស់លោកអ្នកនឹងត្រូវបានអនុវត្ដដោយតម្លាភាព សុវត្ថិភាព និងឆាប់រហ័សនៅលើផ្សារមូលបត្រកម្ពុជា ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្ដិពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្រុមហ៊ុនមូលបត្រ ភីភី លីង យើងប្តេជ្ញាផ្ដល់សេវាកម្មដល់អតិថិជនប្រកបដោយស្តង់ដារវិជ្ជាជីវៈខ្ពស់ និងចាត់ទុកការវិនិយោគរបស់អតិថិជនដូចជាការវិនិយោគរបស់យើងដែរ ដោយយើងនឹងប្រើប្រាស់យ៉ាងពេញទំហឹងនូវចំណេះដឹង បទពិសោធន៍ និងវិជ្ជាជីវៈរបស់យើង ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។
ជាមួយនឹងការប្តេជ្ញាចិត្តជួយឱ្យលោកអ្នកក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននានាដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា យើងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវអ្វីដែលអ្នកត្រូវការ ដើម្បីសម្រេចបាននូវគោលដៅនេះ។ ស្វែងយល់ពីសេវាកម្មរបស់យើងដើម្បីដឹងថាមានភាពងាយស្រួល និងភាពទូលំទូលាយប៉ុណ្ណា។