អំពីយើង

​ក្រោម​អាជ្ញា​ប​ណ្ណ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ​ ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​) ​និង​ក្នុងនាម​ជា​សមាជិក​នៃ​ផ្សារ​មូលបត្រ​កម្ពុជា​ (​ផ​.​ម​.​ក​) ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​មាន​គោលបំណង​ជំរុញ​ទី​ផ្សារ​មូលបត្រ​កម្ពុជា​ឱ្យ​ឈាន​ដល់កម្រិត​អន្តរជាតិ។​ ​តាមរយៈ​បេសកកម្ម​នេះ​ ​យើង​នៅ​ទីនេះ​ដើម្បី​ភ្ជាប់​លោកអ្នក​ទៅ​ប្រភព​មូលបត្រ​ ​ជាពិសេស​សម្រាប់​ការ​ជួញ​ដូរ​មូលបត្រ​របស់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា។​

​ជាមួយនឹង​សេវាកម្ម​របស់យើង​ ​ប្រតិបត្តិការ​ជួញ​ដូរ​របស់​លោកអ្នក​នឹង​ត្រូវ​បាន​អនុវត្ដ​ដោយ​តម្លា​ភាព​ ​សុវត្ថិភាព​ ​និង​ឆាប់រហ័ស​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ ​ដោយអនុលោមតាម​ច្បាប់​ ​និង​បទ​ប្បញ្ញត្ដិ​ពាក់ព័ន្ធ​នៃ​ព្រះរាជាណាចក្រកម្ពុជា។​ ​នៅ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​យើង​ប្តេជ្ញា​ផ្ដល់​សេវាកម្ម​ដល់​អតិថិជន​ប្រកបដោយ​ស្តង់​ដារ​វិជ្ជាជីវៈ​ខ្ពស់​ ​និង​ចាត់​ទុក​ការ​វិនិយោគ​របស់​អតិថិជន​ដូចជា​ការ​វិនិយោគ​របស់យើង​ដែរ​ ​ដោយ​យើង​នឹង​ប្រើប្រាស់​យ៉ាង​ពេញ​ទំហឹង​នូវ​ចំណេះ​ដឹង​ ​បទពិសោធន៍​ ​និង​វិជ្ជាជីវៈ​របស់យើង​ ​ដែល​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ។

​ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ជួយ​ឱ្យ​លោកអ្នក​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​នានា​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ ​យើង​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ផ្តល់​ជូន​នូវ​អ្វី​ដែល​អ្នក​ត្រូវការ​ ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ។​ ​ស្វែងយល់​ពី​សេវាកម្ម​របស់យើង​ដើម្បី​ដឹង​ថា​មាន​ភាព​ងាយស្រួល​ ​និង​ភាព​ទូលំទូលាយ​ប៉ុណ្ណា។