-
25-07-2022
តើទីផ្សារភាគហ៊ុនរងនូវឥទ្ធិពលនៃការភ័យខ្លាចពីអត្រាការប្រាក់និងតម្រូវការនៃប្រាក់ដុល្លារដែរឬទេ?
វិនិយោគិនកំពុងមានការប្រុងប្រយ័ត្នលើការកាន់ និងទិញភាគហ៊ុន ដោយសារទីផ្សារបច្ចុប្បន្នមិនអាចព្យាករណ៍ជាមុន និងមានហានិភ័យខ្លាំងដោយសារតែការកើនឡើងនៃអតិផរណា លទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ច និងគោលនយោបាយរូបិយវត្ថុកាន់តែតឹងតែងពីធនាគារកណ្តាលជុំវិញពិភពលោក។
ព្រឹត្តិការណ៍ប្រកាសប្រាក់ចំណូលរបស់ក្រុមហ៊ុនធំៗនៅវេលាថ្ងៃទី ២៦ ដែលមានដូចជា Microsoft Visa រួមទាំងក្រុមហ៊ុន Google ផងដែរនោះវានិងធ្វើឲ្យមានការប៉ះពាល់ដល់ទីផ្សារភាគហ៊ុន។ ក្នុងសប្ដាហ៍នេះនារាត្រីថ្ងៃទី២៧ឈានចូលថ្ងៃ ២៨ វេលាម៉ោងមួយយប់មានព្រឹត្តិការណ៍ដែលនិងចេញពីខាងធនាគាកណ្ដាលសហរដ្ឋអាមេរិកដែលប្រកាសអំពីគោលនយោបាយហិរញ្ញវត្ថុដែលនិងធ្វើឲ្យមានការប៉ះពាល់ខ្លាំងទៅដល់ទីផ្សារភាគហ៊ុនផងដែល ។
ការសង្ខេបប្រតិបត្តិការជួញដូរកាលពីសប្តាហ៍មុនរបស់ Nasdaq Future Index មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងប្រតិបត្តិការទិញនៃអ្នកគ្រប់គ្រងមូលនិធិដែលស្មើនឹង -1.5% ។ ទន្ទឹមនឹងនេះដែរ មានការកើនឡើងគួរឱ្យកត់សម្គាល់ទៅក្នុងប្រតិបត្តិការលក់ដែលស្មើនឹង 1.2% ។
រីឯតម្លៃត្រូវបានជួញដូរនៅ 12,400 កាលពីថ្ងៃសុក្រ។ VIX ត្រូវបានជួញដូរ 25.58 កាលពីថ្ងៃសុក្រ ដែលបង្ហាញថាទីផ្សារនៅតែមានការប្រុងប្រយ័ត្ន និងហានិភ័យសម្រាប់អ្នកវិនិយោគ។សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់វែងរូបិយប័ណ្ណដែលមានសុវត្ថិភាពធៀបនឹងដៃគូសំខាន់ៗចំនួនប្រាំមួយ – កើនឡើង 0.1% ខ្ពស់ដល់ 106.81 ដោយកើនឡើងបន្ថែមទៀតពីកម្រិតទាបនៃសប្តាហ៍នៃតម្លៃ 106.10 ដែលជម្រុញឱ្យតម្រូវការប្រាក់ដុល្លារអាមេរិកកាន់តែច្រើន។
សម្រាប់អតិថិជនទាំងអស់អាចធ្វើការលក់នូវតម្លៃសន្ទស្សន៍ភាគហ៊ុន Nas 100 នៅតម្លៃ 12600
កំណត់នៅការកាត់ប្រាក់ខាតនៅតម្លៃ 12800
កំណត់នៅការកាត់ប្រាក់ចំនេញនៅតម្លៃ 11850
វិភាគដោយលោក អាន រត្ន័ច័ន្ទបូរី អ្នកវិភាគឯករាជ្យ
កំណត់ចំណាំ៖
ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធីឯ.ក.បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ទោះជាយ៉ាងណាក៏ដោយដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្ដូរគ្រប់ពេលវេលាក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយបណ្ណបរទេសលោហៈធាតុមានតម្លៃនិងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធីឯ.ក.ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការផ្តល់យោបល់ការស្ទង់មតិនិងការទាក់ទាញវិនិយោគឡើយ។អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគភាពប្រែប្រួលនៃទីផ្សារវិនិយោគនិងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុនិងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគនិងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។