ក្រុមហ៊ុនមូលបត្រ ភីភី លីង ផ្តល់នូវវិធីសាស្រ្តដែលមានភាពងាយស្រួល មានសុវតិ្ថភាព និងការសម្ងាត់ សម្រាប់លោកអ្នកក្នុងការដាក់ប្រាក់ទៅក្នុងគណនីជួញដូររបស់លោកអ្នក។ លោកអ្នកអាចដាក់ប្រាក់ទៅកាន់គណនីក្រុមហ៊ុនមូលបត្រ ភីភី លីង (មិនទទួលយកការផ្ទេរប្រាក់ពីភាគីទី៣ឡើយ) តាមរយៈការផ្ទេរប្រាក់តាមធនាគារ ឬការដាក់សាច់ប្រាក់ផ្ទាល់។ ព័ត៌មានលម្អិតអំពីគណនីធនាគាររបស់ក្រុមហ៊ុន៖
- ឈ្មោះគណនី៖ PP LINK SECURITIES CO., LTD-CMA
- លេខគណនី៖ 703700239568
- អាសយដ្ឋាន៖ បន្ទប់លេខ៥០១ ជាន់ទី៥ អគារហ្គោលដិនថាវវើរ ផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញប្រទេសកម្ពុជា
- ឈ្មោះធនាគារ៖ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី សាខាភ្នំពេញ
- អាសយដ្ឋានធនាគារ៖ ផ្ទះលេខ៥៦ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
- លេខស្វីតកូដធនាគារ៖ IDBCKHPP
- កំណត់ចំណាំក្នុងការផ្ទេរប្រាក់៖ ឈ្មោះវិនិយោគិន លេខគណនីវិនិយោគិន និងគោលបំណងនៃការដាក់ប្រាក់ (ជួញដូរឧបករណ៍និស្សន្ទ)
ចំណាំ៖ សូមកុំផ្ទេរប្រាក់ទៅកាន់គណនីធនាគារផ្សេងដែលពុំត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនមូលបត្រ ភីភី លីង។ ប្រសិនជាមានចម្ងល់ផ្សេងៗ សូមទាក់ទងទៅកាន់ភ្នាក់ងារប្រឹក្សាយោបល់ហិរញ្ញវត្ថុរបស់លោកអ្នក ឬផ្នែកសេវាអតិថិជន របស់យើងតាមរយៈ៖
- លេខទូរស័ព្ទ៖ +៨៥៥ (០) ២៣ ៨៦៦ ៦២២
- អ៊ីម៉ែល៖ enquiry@ppls.com.kh
- អាសយដ្ឋាន៖ អគារហ្គោលដិនថាវវើរ ជាន់ទី៥ ផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
- ការដកប្រាក់ពីគណនីជួញដូររបស់លោកអ្នក គឺមានភាពងាយស្រួល និងឆាប់រហ័ស។ រាល់សំណើដកប្រាក់ដែលត្រូវបានទទួលមុនម៉ោង១២ រសៀល (ម៉ោងក្នុងស្រុក) នឹងត្រូវបានដំណើរការ និងបញ្ចប់នៅក្នុងថ្ងៃតែមួយ។ រីឯសំណើដកប្រាក់ដែលត្រូវបានទទួលក្រោយម៉ោង ១២ រសៀល (ម៉ោងក្នុងស្រុក) នឹងត្រូវបានដំណើរការ និងបញ្ចប់នៅថ្ងៃធ្វើការបន្ទាប់។
- ក្រុមហ៊ុនមូលបត្រ ភីភី លីង ប្រើប្រាស់តែមធ្យោបាយផ្ទេរប្រាក់ដែលមានសុវត្ថិភាព និងគួរជាទីទុកចិត្តសម្រាប់អតិថិជនប៉ុណ្ណោះ ហើយយើងអនុវត្តយ៉ាងម៉ត់ចត់តាមនីតិវិធីបទបញ្ជាផ្ទៃក្នុងរបស់យើង ដើម្បីធានាថាប្រាក់របស់អតិថិជនត្រូវបានដំណើរការដោយសុវត្ថិភាព។
- សម្រាប់ព័ត៌មានបន្ថែមអំពីវិធីដកប្រាក់ពីគណនីជួញដូរ សូមផ្ញើសារមកកាន់អ៊ីម៉ែល info@ppls.com.kh ឬទាក់ទងមកសេវាអតិថិជនដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ៖ ០២៣ ៨៦៦ ៦២២។
ទម្រង់បែបបទ និងវិធានជួញដូរ