ក្រុមហ៊ុនមូលបត្រ ភីភី លីង គឺជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) និងផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ក្នុងនាមជាក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ ៣ ផ្សេងគ្នា សម្រាប់ប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាមួយនឹងអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ ក្រុមហ៊ុនមូលបត្រ ភីភី លីង មានជំនាញច្បាស់លាស់ក្នុងការផ្តល់នូវបរិយាកាសជួញដូរប្រកបដោយវិជ្ជាជីវៈខ្ពស់ និងការអនុវត្តការជួញដូរប្រកបដោយតម្លាភាព ដើម្បីធ្វើឱ្យប្រាកដថា អតិថិជនរបស់យើងទទួលបាននូវបទពិសោធន៍ជួញដូរដ៏ល្អបំផុត។
ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង សុទ្ធតែជាអ្នកជំនាញដែលមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ ដូច្នេះ អតិថិជនរបស់ក្រុមហ៊ុនមូលបត្រ ភីភី លីង នឹងទទួលបាននូវទំនុកចិត្ដ និងភាពកក់ក្តៅនៅពេលជួញដូរ។
ក្រុមហ៊ុនមូលបត្រ ភីភី លីង មានចក្ខុវិស័យដូចចក្ខុវិស័យរបស់និយ័តករមូលបត្រកម្ពុជាដែរ ហើយក្រុមហ៊ុនប្រកាន់ខ្ជាប់នូវស្តង់ដារនៃតម្លាភាព សុចរិតភាព និងវិជ្ជាជីវៈខ្ពស់ ដោយគោរពតាមបទប្បញ្ញត្តិដែលអនុម័តដោយនិយ័តករមូលបត្រកម្ពុជា។

សេវាកម្មរបស់យើង
យើងធ្វើឱ្យប្រាកដថា អតិថិជនរបស់យើងអាចទទួលបាននូវបទពិសោធន៍ជួញដូរដ៏ល្អបំផុត តាមរយៈផលិតផលនិង បរិយាកាសជួញដូរគួរជាទីទុកចិត្ត រួមជាមួយនឹងវិធីសាស្ត្រដែលមានភាពងាយស្រួល ការប្រឹក្សាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ ចំណេះដឹងទីផ្សារថ្មីៗ និងការវិភាគដែលអាចជឿជាក់បាន។

ផលិតផលរបស់យើង
យើងគឺជាអ្នកផ្តល់សេវាឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេ ដោយផ្តល់នូវឧបករណ៍ហិរញ្ញវត្ថុជាច្រើន រួមជាមួយនឹងព័ត៌មានហិរញ្ញវត្ថុគួរឱ្យជឿទុកចិត្ត គម្លាតថ្លៃដែលមានលក្ខណៈប្រកួតប្រជែង និងប្រតិបត្ដិការដែលល្អឥតខ្ចោះ។

កម្មវិធីជួញដូរ
យើងផ្តល់ជូនលោកអ្នកនូវកម្មវិធីជួញដូរផលិតផលចម្រុះលំដាប់ថ្នាក់អន្តរជាតិ MetaTrader5 (MT5) ដែលលោកអ្នកអាចប្រើប្រាស់សម្រាប់ការវិនិយោគឧបករណ៍និស្សន្ទគ្រប់ប្រភេទនៅក្នុងកម្មវិធីតែមួយ តាមរយៈទូរស័ព្ទដៃ កុំព្យូទ័រ និងអាយផេតជាដើម នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។