-
23-03-2023
ការវិភាគគូជួញដូរ USD/JPY ពីក្រុមហ៊ុនមូលបត្រ ភីភី លីង
គូជួញដូរ USD/JPY បានធ្លាក់ចុះពី 133.01 ដល់ 131.01 បន្ទាប់ពីឆ្លងកាត់ការសម្រេចចិត្តដំឡើងអត្រាការប្រាក់មូលដ្ឋាន ០.25 របស់ Federal Open Market Committee (FOMC) ដែលជាព្រឹត្តិការណ៍សំខាន់ប្រចាំសប្តាហ៍ និងបន្ទាប់មក បានធ្លាក់ចុះពី 133.01 ដល់ 131.01។ តាមក្រាបបច្ចេកទេស Ichimoku Kinko Hyo ត្រូវបានគេរំពឹងថានឹងត្រលប់មកវិញ ដែលបង្ហាញពីសញ្ញាលក់ខ្លាំងក្នុងរយៈពេលពីរបីថ្ងៃ ដែលយើងអាចវិនិច្ឆ័យថា ផ្នែកអារម្មណ៍ គឺខ្សោយពីលក្ខណៈបច្ចេកទេស។
ផ្នែកលើព័ត៌មានវិញ មានសូចនាករមួយចំនួន ដែលអ្នកជួញដូរអាចយកពិចារណាបាន។ ទីមួយ ការព្រួយបារម្ភអំពីប្រព័ន្ធហិរញ្ញវត្ថុសកលនៅតែបន្តកើនឡើង។ លើសពីនេះ មានការសង្កេតមួយថា ក្រុមប្រឹក្សាភិបាលធនាគារកណ្តាលអាមេរិកនឹងផ្អាកការរឹតបន្តឹងរូបិយវត្ថុ ដែលមានន័យថាឃ្លា “ការកើនឡើងជាបន្តបន្ទាប់” នឹងត្រូវលុបចេញពីសេចក្តីថ្លែងការណ៍របស់ FOMC។ សូចនាករបន្ទាប់ គឺការរំពឹងទុកថា ភាពខុសគ្នានៃអត្រាការប្រាក់ជប៉ុន និងអាមេរិកនឹងរួមតូច។ ជាចុងក្រោយ មានការវាយតម្លៃឡើងវិញអំពីស្ថានភាពរបស់ប្រាក់យ៉េន ដែលជារូបិយប័ណ្ណដែលមានសុវត្ថិភាពក្នុងដំណាក់កាលនៃហានិភ័យ។ រូបិយប័ណ្ណដែលមានសុវត្ថិភាពជាទូទៅត្រូវបានទិញក្នុងដំណាក់កាលនៃហានិភ័យ គឺប្រាក់យ៉េន ប្រាក់ដុល្លារអាមេរិក និងហ្វ្រង់ស្វីស។
អ្វីដែលត្រូវផ្តោតទៅលើ គឺព័ត៌មានសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ហើយប្រសិនបើព័ត៌មានទាំងនោះមិនល្អដូចការរំពឹងទុក នោះគូររូបិយប័ណ្ណដុល្លារធៀបនឹងយ៉េន អាចនឹងធ្លាក់ចុះបន្ថែមទៀត និងបង្កើនល្បឿននៅពេលដែលសេដ្ឋកិច្ចអាមេរិកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ ដូច្នេះ វិនិយោគិនត្រូវមានការប្រុងប្រយ័ត្ន។
វិភាគដោយ៖ លោក Naoto Arase ប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ ភីភី លីង