-
20-02-2023
អត្រាការប្រាក់សហរដ្ឋក្នុងឆ្នាំនេះ
ក្រុមហ៊ុន Goldman Sachs និង Bank of America ពួកគេរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងដំឡើងអត្រាការប្រាក់ 3 ដងទៀតនៅឆ្នាំនេះ ដោយបានលើកការប៉ាន់ស្មានរបស់ពួកគេ បន្ទាប់ពីទិន្នន័យបានចង្អុលបង្ហាញពីអតិផរណាជាប់លាប់ និងទីផ្សារការងារដែលមានភាពល្អប្រសើក្នុងពេលបច្ចុប្បន្ន។
យោងតាមទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា តម្លៃអ្នកផលិតបានកើនឡើងក្នុងខែមករាដែលជាកាកើនឡើងមួយគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប្រាំពីរខែ ខណៈពេលដែលរបាយការណ៍របស់នាយកដ្ឋានការងារបានបង្ហាញពីចំនួនជនជាតិអាមេរិកដែលដាក់ពាក្យបណ្តឹងទាមទារអត្ថប្រយោជន៍សម្រាប់អ្នកអត់ការងារធ្វើបានធ្លាក់ចុះកាលពីសប្តាហ៍មុន។
អ្នកសេដ្ឋកិច្ច Goldman Sachs ដឹកនាំដោយ Jan Hatzius នេះបើតាមការលើកឡើងក្នុងកំណត់ត្រាចុះថ្ងៃព្រហស្បតិ៍ “ដោយមើលឃើញពីកំណើនដ៏រឹងមាំ និងព័ត៌មានអតិផរណាកាន់តែរឹងមាំ យើងកំពុងបន្ថែមការដំឡើងអត្រាការប្រាក់ 25bp (0.25%) នៅក្នុងខែមិថុនាដូចទៅនឹងការព្យាករណ៍របស់ Fed (ធនាគាកណ្ដាល) សម្រាប់អត្រាខ្ពស់បំផុត 5.25%-5.5%” ។
Bank of America Global Research ក៏រំពឹងថានឹងមានការដំឡើង 25bps នៅក្នុងកិច្ចប្រជុំខែមិថុនារបស់ Fed ដោយជំរុញអត្រាការប្រាក់រហូតដល់ 5.25%-5.5% ។បន្ទាប់ពីទិន្នន័យរបស់សហរដ្ឋអាមេរិកថ្មីៗនេះ ធនាគារវិនិយោគអ៊ឺរ៉ុប UBS បាននិយាយថា ខ្លួនរំពឹងថា Fed នឹងដំឡើងអត្រាការប្រាក់ 25 bps(0.25%) នៅកិច្ចប្រជុំខែមីនា និងឧសភា ដែលអាចទុកឱ្យអត្រាការប្រាក់របស់ Fed នៅចន្លោះ 5%-5.25% ។ទោះបីជាយ៉ាងណាក៏ដោយ UBS បានប៉ាន់ប្រមាណថា Fed នឹងបន្ធូរបន្ថយអត្រាការប្រាក់នៅឯកិច្ចប្រជុំខែកញ្ញាឆ្នាំនេះ។
សេដ្ឋវិទូភាគច្រើនដែលត្រូវបានស្ទង់មតិដោយ Reuters មុនពេលទិន្នន័យចុងក្រោយបាននិយាយថាពួកគេរំពឹងថា Fed នឹងដំឡើងអត្រាការប្រាក់យ៉ាងហោចណាស់ពីរដងបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ ជាមួយនឹងហានិភ័យរបស់ពួកគេនឹងខ្ពស់ជាងនេះ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេរំពឹងថានឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះទេ។
អតិថិជនទាំងអស់អាចធ្វើការលក់នូវតម្លៃហាងឆេងមាសបាននៅតម្លៃ 1843
កំណត់ការកាត់ប្រាក់ខាតនៅតម្លៃ 1853
កំណត់ការកាត់ប្រាក់ចំនេញនៅតម្លៃ 1820