​អំពី​ភ្នាក់ងារ​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ

​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​គឺជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​) ​និង​ផ្សារ​មូលបត្រ​កម្ពុជា​ (​ផ​.​ម​.​ក​) ​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​មាន​អាជ្ញា​ប​ណ្ណ ​៣​ ​ផ្សេងគ្នា​ ​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ​ដើម្បី​ចូល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​។​ ​ជាមួយនឹង​អាជ្ញា​ប​ណ្ណ​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ ​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​ផ្តល់​នូវ​បរិយាកាស​ជួញ​ដូរ​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​ ​និង​ការ​អនុវត្ត​ការ​ជួញ​ដូរ​ប្រកបដោយ​តម្លា​ភាព​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​អតិថិជន​របស់យើង​ទទួល​បាន​នូវ​បទពិសោធន៍​ជួញ​ដូរ​ដ៏​ល្អ​បំផុត។​

​ក្រុមប្រឹក្សា​ភិ​បាល​របស់​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​សុទ្ធតែ​ជា​អ្នកជំនាញ​ដែល​មាន​សមត្ថភាព​ខ្ពស់​ ​និង​មាន​បទពិសោធន៍​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ទី​ផ្សារ​ហិរញ្ញវត្ថុ​។​ ​ដូច្នេះ​ ​អតិថិជន​របស់​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​នឹង​ទទួល​បាន​នូវ​ទំនុក​ចិត្ដ​ ​និង​ភាព​កក់ក្តៅ​នៅ​ពេល​ជួញ​ដូរ។​

​ក្រុមហ៊ុនមូលបត្រ ភីភី លីង ​មាន​ចក្ខុវិស័យ​ដូច​ចក្ខុវិស័យ​របស់​និយ័ត​ករ​មូលបត្រ​កម្ពុជា​ដែរ​ ​ហើយ​ក្រុមហ៊ុន​ប្រកាន់ខ្ជាប់​នូវ​ស្តង់​ដារ​នៃ​តម្លា​ភាព​ ​សុចរិត​ភាព​ ​និង​វិជ្ជាជីវៈ​ខ្ពស់​ ​ដោយ​គោរព​តាម​បទ​ប្បញ្ញត្តិ​ដែល​អនុម័ត​ដោយ​និយ័ត​ករ​មូលបត្រ​កម្ពុជា។

​សេវាកម្ម​របស់យើង

​យើង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​អតិថិជន​របស់យើង​អាច​ទទួល​បាន​នូវ​បទពិសោធន៍​ជួញ​ដូរ​ដ៏​ល្អ​បំផុត​ ​តាមរយៈ​ផលិតផល​និង​ ​បរិយាកាស​ជួញ​ដូរ​គួរ​ជាទី​ទុកចិត្ត​ ​រួម​ជាមួយនឹង​វិធីសាស្ត្រ​ដែល​មាន​ភាព​ងាយស្រួល​ ​ការ​ប្រឹក្សា​ហិរញ្ញវត្ថុ​ប្រកបដោយ​វិជ្ជាជីវៈ​ ​ចំណេះ​ដឹង​ទីផ្សារ​ថ្មីៗ​ ​និង​ការ​វិភាគ​ដែល​អាច​ជឿជាក់​បាន។

អាន​បន្ដ

​ផលិតផល​របស់យើង

​យើង​គឺជា​អ្នកផ្តល់​សេវា​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ឈាន​មុខ​គេ​ ​ដោយ​ផ្តល់​នូវ​ឧបករណ៍​ហិរញ្ញវត្ថុ​ជាច្រើន​ ​រួម​ជាមួយនឹង​ព័ត៌មាន​ហិរញ្ញវត្ថុ​គួរ​ឱ្យ​ជឿ​ទុកចិត្ត​ ​គ​ម្លា​តថ្លៃ​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​ ​និង​ប្រតិបត្ដិការ​ដែល​ល្អឥតខ្ចោះ។​

​ស្វែងយល់​បន្ថែម

​កម្មវិធី​ជួញ​ដូរ

​យើង​ផ្តល់​ជូន​លោកអ្នក​នូវ​កម្មវិធី​ជួញ​ដូរ​ផលិតផល​ចម្រុះ​លំដាប់​ថ្នាក់​អន្តរជាតិ​ ​Me​t​aTrader5 (MT5) ​ដែល​លោកអ្នក​អាច​ប្រើប្រាស់​សម្រាប់​ការ​វិនិយោគ​ឧបករណ៍​និស្សន្ទ​គ្រប់​ប្រភេទ​នៅ​ក្នុង​កម្មវិធី​តែមួយ​ ​តាមរយៈ​ទូរស័ព្ទ​ដៃ​ ​កុំព្យូទ័រ​ ​និង​អាយ​ផេ​ត​ជាដើម​ ​នៅ​គ្រប់​ទីកន្លែង​ ​និង​គ្រប់ពេល​វេលា។

ស្វែងយល់​បន្ថែម