-
11-01-2023
តម្លៃមាសនូវតែបន្ដកើនឡើងបើទោះបីធនាគារសហរដ្ឋអាមេរិកតំឡើងអត្រាការប្រាក់ក៏ដោយ
ការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់តិចជាងមុនដោយ Fed បានថ្លឹងថ្លែងលើប្រាក់ដុល្លារ ដែលជំរុញឱ្យប្រាក់ដុល្លារបានឡើងដល់កំពូលបន្ទាប់ពីដំណើរការតំឡើងបន្តរបន្ទាប់នៅឆ្នាំ ២០២២ ហើយទំនងជានឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ។ ទិន្នផលរតនាគារសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង ដល់កម្រិតទាបក្នុងរយៈពេលបីសប្តាហ៍បន្ទាប់ពីប៉ុន្មាននាទីប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ របាយការណ៍របស់ Fed ក៏បានបង្ហាញថាអ្នកបង្កើតគោលនយោបាយផ្តោតការយកចិត្តទុកដាក់ខ្លាំងលើការធ្វើឱ្យអតិផរណាធ្លាក់ចុះ ហើយត្រូវបានកំណត់ដើម្បីរក្សាអត្រាការប្រាក់របស់សហរដ្ឋអាមេរិកឱ្យកាន់តែខ្ពស់ក្នុងរយៈពេលយូរ។ សេណារីយ៉ូបែបនេះទំនងជាកំណត់ការកើនឡើងនៅក្នុងទីផ្សារលោហៈ។
យោងតាមការវិភាគបែបបច្ចេកទេសក្នុងឆាត ១ ម៉ោង ទៅ ៤ ម៉ោងទំនោរកើនឡើងជាបន្តបបន្ទាប់ទោះជាតម្លៃមាសមានការកើនឡើងខ្ពស់ក៏ដោយ ក៏កម្រិតនៃការកើនឡើងនៅតែបន្ត។ តម្លៃមាសសម្រាប់ថ្ងៃនេះពីចន្លោះ ១៨៤៧.០០ ទៅ ១៨៦៥.០០ ដុល្លារក្នុងមួយអោនស៍។
យោងតាមធនាគារកណ្ដាលសហរដ្ឋអាមេរិក អត្រាអតិផរណារបស់អាមេរិកនៅមិនទាន់ធ្លាក់ចុះដល់គោលដៅដែលចង់បានរបស់Fed ទេ ហើយតម្លៃមាសនឹងមានការកើងឡើងជាបន្តបន្ទាប់ទៀត នៅពេលការតំឡើងអត្រាការប្រាក់នៅថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ។ ដូច្នេះភាគរយនៃការទិញនៅតែមានកម្រិតខ្ពស់។
ខ្ញុំបាទលើកទឹកចិត្តឲ្យវិនិយោគិនទាំងអស់រង់ចាំទិញនៅតម្លៃចន្លោះ ១៨៤០.០០ ឬ ១៨៤៧.០០ដុល្លារក្នុងមួយអោនស៍។ និងកំណត់ប្រាក់ចំណេញនៅតម្លៃ ១៨៦៣.០០ ហើយកំណត់ហានិភ័យប្រាក់ខាត់នៅតម្លៃ១៨៣៧.០០ ដុល្លារក្នុងមួយអោនស៍។