-
11-07-2022
តើស្ថានភាពរូបិយបណ្ណយេន(JPY)នឹងបន្តធ្លាក់ថ្លៃដល់ពេលណា?

ស្របពេលសេដ្ឋកិច្ចរបស់ជប៉ុនបង្ហាញសញ្ញាខ្លះនៃភាពទន់ខ្សោយ ប៉ុន្តែកើនឡើងជានិន្នាការ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនទំនងជានឹងងើបឡើងវិញពីការផលប៉ះពាល់នៃ COVID-19 ឧបសគ្គនៃការផ្គត់ផ្គង់បានធូរស្រាល។ អតិផរណានៃអ្នកប្រើប្រាស់ស្នូលរបស់ជប៉ុនមានចលនាប្រហែល 2% ភាពមិនច្បាស់លាស់ទាក់ទងនឹងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនមកដល់សព្ទថ្ងៃនេះគឺខ្ពស់ណាស់។ ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន ត្រូវតែមានការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់នៃស្ថេរភាពទាំងមូលនៃការផ្លាស់ប្តូរទីផ្សាររូបិយប័ណ្ណ និងឥទ្ធិពលរបស់វាទៅលើសេដ្ឋកិច្ច និងតម្លៃរបស់ប្រទេសជប៉ុន BOJ នឹងរក្សាគោលនយោបាយរលុងជ្រុល ដើម្បីសម្រេចបាននូវគោលដៅអតិផរណា 2% ប្រកបដោយស្ថិរភាព។
BOJ ត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ធូរបន្ថយគោលនយោបាយបន្ថែមទៀតដោយមិនស្ទាក់ស្ទើរតាមតម្រូវការអតិផរណា អ្នកប្រើប្រាស់របស់ប្រទេសជប៉ុនទំនងជានឹងបង្កើនល្បឿននៃការកើនឡើង ស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសជប៉ុនកំពុងធូរស្រាលទាំងស្រុង រំពឹងថាគោលដៅអត្រាគោលនយោបាយរយៈពេលខ្លី និងរយៈពេលវែងនៅតែស្ថិតក្នុងកម្រិតបច្ចុប្បន្ន ឬទាប។
រីឯទំនោរគោលយោបាយប្រាក់ដុល្លារអាមេរិកវិញនៅតែបន្តជំហររឹតបន្តឹងនិងរក្សាតម្លៃក្នុងកំរិតមួយខ្ពស់ជាហេតុរក្សាបាននូវគោលនយោបាយហិរញ្ញវត្ថុ និងការបន្ធូបន្ថយនៅកំណើនអតិផរណាផងដែរ។ សម្រាប់ខែនេះនៅថ្ងៃទី២៧នឹងមានការកំណត់នៃការដំឡើងនៃអាត្រាការបន្ថែមទៀតលើរូបិយបណ្ណដុល្លារសហរដ្ឋអាមេរិក។
យោងតាមបច្ចេកទេសឆាតរវាងរូបិយបណ្ណដុល្លាអាមេរិក និងរូបិយបណ្ណយេន(USDJPY)មានការកើនឡើងជាបន្តបន្ទាប់ដែលបច្ចេកទេសឆាតថា វារាងជាអាប់ត្រេន(Up Trend) ហើយក៏មិនទាន់មានផាតធើន(Pattern) ណាមួយបានបង្ហាញពីទំនោរបញ្ចាប់អាប់ត្រេន(up trend) នៅឡើយនោះទេ។
សម្រាប់ថ្ងៃនេះខ្ញុំលើទឹកចិត្តឲ្យវិនិយោគិនទាំងអស់រងចាំទិញនៅតម្លៃ១៣៦.៧០០ហើយកំណត់ប្រាក់ចំណេញនៅ១៣៧.៥០០ និងកំណត់ហានិភ័យប្រាកខាត់នៅ១៣៥.៥០០
វិភាគដោយលោក៖ ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន មូលបត្រ ភីភី លីង
កំណត់ចំណាំ៖
ក្រុមហ៊ុន មូលបត្រ ភីភី លីងឯ.ក.បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ទោះជាយ៉ាងណាក៏ដោយដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្ដូរគ្រប់ពេលវេលាក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយបណ្ណបរទេសលោហៈធាតុមានតម្លៃនិងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន មូលបត្រ ភីភី លីងឯ.ក.ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការផ្តល់យោបល់ការស្ទង់មតិនិងការទាក់ទាញវិនិយោគឡើយ។អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគភាពប្រែប្រួលនៃទីផ្សារវិនិយោគនិងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុនិងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគនិងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។